ហឹម!!!បង ៗបានមកធ្វើ...

by 하꼬최고 posted Feb 01, 2022
?

단축키

Prev이전 문서

Next다음 문서

ESC닫기

크게 작게 위로 아래로 댓글로 가기 인쇄
ខ្ញុំមិនបានតាំងខ្លួនជាមនុស្ស អាស្ចារ្យគ្រាន់បើអីនោះទេ ខ្ញុំគ្រាន់តែបង្ហោះអត្ថបទនេះជាសារដាស់តឿនអប់រំ ចង់ណែនាំ យកទៅគិតពិចារណាកុំឱ្យភ្លេចខ្លួន អ្វីគួរធ្វើ អ្វីមិនគួរធ្វើ គិតដល់ប្អូនៗជំនាន់ក្រោយ មួយចំនួន ដែលគ្នាមិនទាន់ដឹងអ្វី ភ្លេចខ្លួនឈ្លក់ទឹកម៉ាស៊ីន ឈ្លក់មជ្ឈដ្ឋានខាងក្រៅដែលអូសទាញ ហើយអ្នកមានខ្លួនខ្លះនាំគ្នាមកប្រតិកម្ម មិនបានគិត ឲ្យវែងឆ្ងាយ បែរជាមកគិតទៅ ជារឿងអគតិទៅវិញ។
ម្យ៉ាងទៀត ខ្ញុំមិនដែលមើល ងាយ មិនឱ្យតម្លៃស្ត្រីខ្មែរម្ដងណាឡើយ។
អ្នកដែលមានខ្លួនទេតើ ដែលមិនបានគិត មិនឱ្យតំម្លៃ ស្ត្រីខ្មែរ ខ្លះភ្លេចខ្លួនភ្លើតភ្លើន ភ្លេចគិតពីសុខទុក្ខជាតិរបស់ខ្លួន

ស្រីស្អាតក្នុងស្រុកយើងមួយចំនួនសុខចិត្តយកលុយដែលខ្លួនរកបាន ទិញឡេលាបខ្លួនអោយស កែរច្រមុះ ចាក់ចង្កា កែរបបូរមាត់ និយាយរួមគឺចំណាយតែសម្រស់ និងការសប្បាយ ដើរលេងផឹកស៊ី ចូលក្លិប ដើរតាមខេត្ត ដើរស្រុកក្រៅ ហាយសូ ប្រេនៗ តែប៉ុណ្ណោះ មិនព្រមចំណាយខ្លះទៅបង់ថ្លៃសាលាចូលរៀន រៀនជំនាញ ល្អៗអោយមាន ចំណេះដឹង និងឧត្តមតិល្អប្រសើរជាងហ្នឹងនោះទេ ។
ភាពស្រស់ស្អាតពិតប្រាកដ មិនមែនស្ថិតលើសម្រស់ ច្រមុះស្រួច មុខវី ចង្កាព្រែក ភ្នែកកូរ៉េ គូថធំ រាងសិចស៊ីរបស់ខ្លួនឡើយ បើអ្នកជាមនុស្សស្រី វក់តែរឿងសម្រស់ ប្រឹងតែពីរឿងតុបតែងខ្លួនស្អាតឱ្យទាក់ទាញ ឱ្យសិចស៊ី បុរសក៏ស្រឡាញ់ ចង់បានតែដងខ្លួនសិចស៊ីរបស់អ្នកមកបំពេញតណ្ហាលេងសើចប៉ុណ្ណោះ កុំបន្ទោសបុរសថា សាវា បានខ្លួនហើយដោះដៃ មើលខ្លួនយើងផង បើគិតតែពីឆ្លុះកញ្ចក់តែងខ្លួន ខ្ជិលធ្វើការ ទៅក្រៅជាមួយតាតា បានលុយស្រួល (ការពិត អានចំកុំឈឺចាប់ ) សួរខ្លួនឯងផង !